តូក្យូ៖ លោកនាយករដ្ឋមន្រ្តី Yoshihide Suga នៅថ្ងៃច័ន្ទនេះ បានបដិសេធការមិនចាំបាច់ប្រកាស ពីភាពអាសន្នរបស់ជាតិមួយផ្សេងទៀត សូម្បីតែការកើនឡើងនៃករណីវីរុសកូវីដ-១៩ នាពេលថ្មីៗនេះបានឆ្លងរាលដាល នៅក្នុងប្រទេសជប៉ុនដល់ជាង ២០ម៉ឺននាក់ ហើយអ្នកជំនាញផ្នែកសុខភាព បានព្រមានថា ប្រព័ន្ធវេជ្ជសាស្ត្រកំពុងតែមានភាពតានតឹង។
ថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដែលបានរៀបចំទុកជាមុនលោក Suga បានលើកឡើងថា រដ្ឋាភិបាលអាចនឹងស្នើឱ្យបិទភោជនីយដ្ឋាន និងបារ កាត់បន្ថយម៉ោងធ្វើការបន្ថែមទៀត ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងថ្មីនេះ។
លោកនាយករដ្ឋមន្រ្តី បានស្ទាក់ស្ទើរក្នុងការធ្វើសេចក្តី សម្រេចចិត្តរបស់លោក ស៊ីនហ្សូ អាបេកាលពីខែមេសា ដើម្បីប្រកាសពីភាពអាសន្នទូទាំងប្រទេស ដោយប្តេជ្ញាថា នឹងធ្វើឱ្យមានតុល្យភាពរវាង ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត និងការចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ ៕
ដោយ ឈូក បូរ៉ា