បរទេស៖ ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) លោក Kirill Dmitriev បានប្រកាសថា វ៉ាក់សាំង Sputnik V ដែលត្រូវបានចុះបញ្ជី នៅប្រទេសរុស្ស៊ីក្នុងខែសីហា គឺមានប្រសិទ្ធភាពប្រឆាំងនឹង មេរោគកូវិដ១៩ ដែលបានប្រែប្រួលថ្មី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Dmitriev ប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរពូទីន ក្នុងពេលការហៅតាមប្រព័ន្ធវីដេអូថា «យើងក៏បញ្ជាក់ផងដែរថា យោងតាមព័ត៌មានរបស់យើង Sputnik V មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការផ្លាស់ប្តូរថ្មី របស់មេរោគដែលត្រូវបានរកឃើញនៅអឺរ៉ុប។ ដូច្នោះហើយវាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស ក៏ដូចជាប្រឆាំងនឹងមេរោគ ដែលមានស្រាប់ហើយ Sputnik V ត្រូវបានគេបង្ហាញថាមានប្រសិទ្ធិភាព ក្នុងឱកាសជាច្រើនទោះបីជា មានការផ្លាស់ប្តូរមុននៅក្នុ S-protein»។
សូមជម្រាបថា វ៉ាក់សាំងការពារវីរុសកូវីដ១៩ Sputnik V គឺត្រូវបានផលិតរួមគ្នាដោយមជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya និង RDIF ក្នុងខែសីហា ក្លាយជាវ៉ាក់សាំងដែលត្រូវបាន ចុះបញ្ជីដំបូងគេនៅលើពិភពលោក ប្រឆាំងនឹងមេរោគនេះ។ យោងទៅតាមអ្នកអភិវឌ្ឍន៍វ៉ាក់សាំង មុននេះបានបង្ហាញប្រសិទ្ធភាពជាង 90% ប្រឆាំងនឹងវីរុសដើម ៕
ប្រែសម្រួលៈ ណៃ តុលា