បរទេស៖ ប្រធានាធិបតីនៃប្រទេសឈីលីលោក Sebastian Pinera ត្រូវបានទទួលរងនូវការ បង់ប្រាក់ពិន័យដល់ទៅ៣ ៥០០ដុល្លារ កាលពីថ្ងៃសុក្រកន្លងទៅ ដោយសារតែលោក
បានធ្វើការបង្ហោះរូបថតស៊ែលហ្វ៊ី មួយសន្លឹកក្បែរទៅនឹងមនុស្សម្នាក់ ដោយមិនបានពាក់ម៉ាសឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់រដ្ឋាភិបាល។
ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា គោលការណ៍រឹតត្បិតនៅក្នុងប្រទេស បានចែងថាពលរដ្ឋឈីលីទាំងឡាយណា ដែលមិនបានពាក់ម៉ាសឲ្យ
បានត្រឹមត្រូវនៅគ្រប់ទីកន្លែង សាធារណៈនឹងត្រូវប្រឈមមុខទៅ នឹងការពិន័យជាទឹកប្រាក់មួយចំនួន និងអាចឈានទៅដល់ការជាប់ទោសទៀតផង។
មកដល់ពេលនេះលោកប្រធានាធិបតី ក៏បានប្រកាសសូមទោសរួចរាល់ហើយ ផងដែរដោយបានពន្យល់ថា លោកបានធ្វើការដើរលំហែលេង នៅក្បែរឆ្នេរក្បែរគេហដ្ឋាន របស់លោកហើយក៏
ជាមួយឹងស្ត្រីម្នាក់ដែលបានចំណាំគាត់ ហើយក៏ស្នើសុំថតរូបភ្លាមៗតែម្តង ដោយមិនបានធ្វើការពាក់ម៉ាស ឲ្យបានត្រឹមតែ និងក្នុងគម្លាតដ៏ជិតគ្នាបំផុតទៀតផង៕
ប្រែសម្រួល៖ ស៊ុន លី