ម៉ូស្គូ៖ ដោយមានរយៈពេលតិច ជាងមួយសប្តាហ៍មុន ការបោះឆ្នោត ប្រធានាធិបតី និងនីតិកាលនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) រដ្ឋាភិបាល បានរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានដាក់ពង្រាយកម្លាំងនៅក្នុងសាធារណរដ្ឋ ដើម្បីជួយ ធានាដល់ សន្ដិសុខនៃដំណើរការបោះឆ្នោត។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Ange Maxime Kazagui បានឲ្យដឹងថា ប្រទេស Rwanda និងរុស្ស៊ី បានបញ្ជូន កងកម្លាំងជាច្រើនរយនាក់ ទៅកាន់ប្រទេសនេះ។
ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃអាទិត្យម្សិលមិញនេះថា ការដាក់ពង្រាយត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុនរដ្ឋាភិបាល បានចោទប្រកាន់អតីតប្រធានាធិបតីលោក Francois Bozize ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារដោយថា លោកបានរៀបចំក្រុមប្រដាប់អាវុធ និងទាហានស៊ីឈ្នួលបរទេស នៅភាគខាងលិចនៃប្រទេសនេះថា ជាចេតនាច្បាស់លាស់ក្នុងការដើរក្បួនជាមួយបុរសរបស់លោក នៅលើទីក្រុងបាងហ្គី៕ដោយ ឈូក បូរ៉ា