ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ផ្អាកការហើរ ទៅកាន់អង់គ្លេស ដើម្បីបញ្ចៀស ការឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មី

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងផ្លូវថ្នល់ និងអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា រយៈពេល០២សប្តាហ៍សម្រាប់ការផ្អាកជើងហោះហើររវាងប្រទេសអ៊ីរ៉ង់ និងចក្រភពអង់គ្លេស (UK)ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ប្រភេទថ្មី ។

លោក Shahram Adamnejad អនុរដ្ឋមន្ត្រីផ្លូវថ្នល់ និងអភិវឌ្ឍន៍ទីក្រុង បានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន ដែលបានរាយការណ៍ដោយ គេហទំព័រផ្លូវការរបស់ក្រសួងថា “ជើងហោះហើរជាច្រើន រវាងអ៊ីរ៉ង់ និងតំបន់រម្មនីយដ្ឋាន នៅអង់គ្លេស នឹងត្រូវផ្អាកសម្រាប់រយៈពេល០២សប្តាហ៍ តាមការណែនាំដោយផ្ទាល់ពី ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់” ។

ប្រទេសជាច្រើន បានផ្អាកជើងហោះហើរពីចក្រភពអង់គ្លេស បន្ទាប់ពីមានករណីផ្ទុះជំងឺថ្មី ក្នុងនោះរួមទាំង អៀងឡង់ កាណាដា ហួឡង់ អាល្លឺម៉ង់ បារាំង តួកគី និងបណ្តាប្រទេសមួយចំនួនទៀត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top