ព័ត៌មានអន្តរជាតិ

កូឡុំប៊ី នឹងចាប់ផ្តើម ចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំនៅខែកុម្ភៈ

បូហ្គូតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា លោកប្រធានាធិបតី Ivan Duque បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសកូឡុំប៊ី មានផែនការនឹងចាក់វ៉់ាក់សាំងការពារជំងឺកូវីដ១៩ទ្រង់ទ្រាយធំមួយ នៅក្នុងខែកុម្ភៈ ។

នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងស្ថានីយវិទ្យុក្នុងស្រុកមួយ លោក Duque បានថ្លែងថា ការវិនិច្ឆ័យទៅលើដំណើរកាចាក់វ៉ាក់សាំង អាចចាប់ផ្តើមចន្លោះសប្តាហ៍នេះ និងក្នុងសប្តាហ៍ទី១នៃខែមករា ។

គាត់ក៏បានថ្លែងថា រដ្ឋាភិបាលរបស់គាត់ បានស្រាវជ្រាវរកវ៉ាក់សំាងដែលល្អសម្រាប់ប្រទេស ដែលមានពលរដ្ឋប្រមាណជាង១,៥លាននាក់ បានធ្វើតេស្តរកឃើញវិជ្ជមាន និងជា៤០.០០០នាក់បានស្លាប់ដោយសារជំងឺ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top