ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បញ្ជាក់ពីការចាប់ខ្លួន ភេរវករបានហើយ ក្រោយវាយប្រហារនៅក្នុងតំបន់ Green Zone

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា លោក Mustafa al-Kadhimi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានបញ្ជាក់កាលពីថ្ងៃចន្ទ អំពីការចាប់ខ្លួនជនសង្ស័យ មួយចំនួនពាក់ព័ន្ធនឹងការវាយប្រហារចុងក្រោយនៅតំបន់ Green Zone ស្ថិតនៅភាគកណ្តាលនៃក្រុងបាដាដ ។

លោក al-Kadhimi បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយក្នុងអំឡុងពេលធ្វើការអនុម័តថវិកាជាតិឆ្នាំ២០២១ថា ការវាយប្រហារមកលើតំបន់ Green Zone គឺជាអំពើភេរវកម្មដ៏ឃោរឃៅបំផុត” ។

លោក បានថ្លែងថា “យើងបានចាប់ខ្លួនជនសង្ស័យមួយក្រុមដែលបានវាយប្រហារនៅក្នុងតំបន់ Green Zone ដោយគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ “ ។

លោក al-Kadhimi បានបញ្ជាក់ថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានផ្លោងចំពលរដ្ឋអ៊ីរ៉ាក់ និងបង្កការខូចខាត និងរងរបួស ដោយលោកមិនបានផ្តល់ចំនួនជនរងគ្រោះលម្អិតថាប៉ុន្មាននាក់នោះទេ ៕

To Top