ព័ត៌មានអន្តរជាតិ

អង់គ្លេស ប្រឈមនឹងនៅឯកា ខណៈពិភពលោករឹតបន្តឹង តាមព្រំដែន ដោយភ័យខ្លាចឆ្លងវីរុសកូវីដ១៩ប្រភេទថ្មី

អង់គ្លេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា បណ្តាប្រទេសនៅទូទំាងពិភពលោក បានបិទព្រំដែនរបស់ពួកគេ ទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ ដោយសារភ័យខ្លាចនឹងការឆ្លងជំងឺដ៏ខ្លាំង ដែលជាវីរុសកូរ៉ូណា ប្រភេទថ្មី បង្កឲ្យការធ្វើដំណើរមានភាពច្របូកច្របល់ និងធ្វើចំណីអាហារឡើងថ្លៃជាច្រើនថ្ងៃ នៅមុនពេលចក្រភពអង់គ្លេស ត្រៀមខ្លួនចាកចេញពីសហភាពអឺរ៉ុប ។

គេបានដឹងថា ប្រទេសឥណ្ឌា ប៉ាគីស្ថាន ប៉ូឡូញ អេស្ប៉ាញ ស្វីស ស៊ុយអែត រុស្ស៊ី ហ្ស៊កដានី និងក្រុងហុងកុង បានផ្អាកការធ្វើដំណើរ បន្ទាប់ពីលោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសអំពីការរកឃើញមានផ្ទុះវីរុសប្រភេទបង្កជំងឺកូវីដ១៩នៅក្នុងប្រទេស ។

អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងប្រទេសអូម្ម៉ង់ បានបិទព្រំដែនរបស់ពួកគេទាំងស្រុងហើយ ៕

To Top