ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្ដេជ្ញាផ្ដល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ មិនឲ្យមានការយឺតយ៉ាវជូនប្រជាពលរដ្ឋ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា កិច្ចប្រឹងប្រែងកំពុងដំណើរការ ដើម្បីធានាថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំពោះប្រជាជនកូរ៉េខាងត្បូង នឹងមិនយឺតពេលនោះទេ។

លោកមូន ជេអ៊ីន បានធ្វើការកត់សម្គាល់នៅពេលជួបជាមួយមេដឹកនាំនៃអង្គការរដ្ឋធម្មនុញ្ញធំៗ ចំនួន ៥ ដើម្បីពិភាក្សាពីវិធានការណ៍នានា ដើម្បីជំនះវិបត្ដិជំងឺកូវីដ-១៩ និងបញ្ហាជាតិ ដែលមិនទាន់សម្រេចផ្សេងទៀត។

លោកប្រធានាធិបតីបានឲ្យដឹងនៅក្នុងកិច្ចប្រជុំនៅ Cheong Wa Dae ថា “មានការព្រួយបារម្ភជាច្រើនអំពីវ៉ាក់សាំងសព្វថ្ងៃនេះ ប៉ុន្តែវាអាចជៀសមិនរួច សម្រាប់ប្រទេសផលិតវ៉ាក់សាំង ដើម្បីទទួលវ៉ាក់សាំងជាមុន ពីព្រោះពួកគេបានផ្តល់ការគាំទ្រច្រើនដល់ការអភិវឌ្ឍវ៉ាក់សាំង”៕

To Top