ព័ត៌មានអន្តរជាតិ

រដ្ឋបាលបន្ទាន់របស់លោក ចូ បៃដិន ទំនងជានឹងស្វែងរក កិច្ចចរចាជាមួយកូរ៉េខាងជើង ជាជាងការដាក់ទណ្ឌកម្ម

វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញក្នុងតំបន់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋបាលបន្ទាប់របស់លោក ចូ បៃដិន អាចស្វែងរកការសន្ទនា ជាមួយប្រទេសកូរ៉េខាងជើង នៅឆ្នាំក្រោយជាជាងផ្តោតលើ ការដាក់ទណ្ឌកម្ម ទោះបីជាកិច្ចព្រមព្រៀងនុយក្លេអ៊ែររ វាងប្រទេសទាំងពីរមិនទំនង ជាកើតមាននៅក្នុងឆ្នាំនេះក៏ដោយ។

នៅក្នុងការព្យាករណ៍ឆ្នាំ២០២១ របស់ខ្លួនសម្រាប់កិច្ចការអន្តរជាតិ វិទ្យាស្ថានកិច្ចការបរទេស និងសន្តិសុខជាតិ ដែលជាប់ទាក់ទងជាមួយក្រសួងការបរទេស បានព្យាករណ៍ថា តួនាទីថ្មីរបស់កូរ៉េខាងត្បូង ក្នុងការសម្របសម្រួលការសន្ទនា រវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង និងការពារការបង្កហេតុ ដែលអាចកើតមានរបស់កូរ៉េខាងជើង។

វិទ្យាស្ថាននេះបានចេញផ្សាយ សេចក្តីសង្ខេបនៃការព្យាករណ៍ប្រចាំឆ្នាំ ដែលគ្រោងនឹងចេញផ្សាយនៅលើ គេហទំព័ររបស់ខ្លួននៅថ្ងៃពុធថា ខ្លួនបានលើកយកប្រធានបទ ជាច្រើនរួមមានការដាក់ឱ្យ ដំណើរការរដ្ឋបាលលោក ចូ បៃដិន និងផលប៉ះពាល់ភូមិសាស្ត្រ នយោបាយនៅខែក្រោយ ៕

ដោយ ឈូក បូរ៉ា

To Top