វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការទទួលបានព័ត៌មានខាងក្រៅ ចូលទៅក្នុងប្រទេសកូរ៉េខាងជើង នៅក្នុងសេចក្តីអត្ថាធិប្បាយផ្លូវការ លើកដំបូងរបស់ខ្លួន ស្តីពីការហាមឃាត់ ដែលមានច្បាប់ថ្មីៗនេះរបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនខិត្តប័ណ្ណប្រឆាំង នឹងទីក្រុងព្យុងយ៉ាង ឆ្លងកាត់ព្រំដែន។
អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា “ទាក់ទងនឹងកូរ៉េខាងជើង យើងនៅតែបន្តធ្វើយុទ្ធនាការ ដើម្បីលំហូរព័ត៌មានដោយសេរី ចូលទៅក្នុងប្រទេសកូរ៉េខាងជើង” ឆ្លើយតបទៅនឹងសំណួរទាក់ទង នឹងការហាមឃាត់ខិត្តប័ណ្ណ ក្នុងនាមជាគោលនយោបាយពិភពលោក យើងតស៊ូមតិ ដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
ក្រុមអ្នករិះគន់បានអះអាងថា ការហាមឃាត់នេះធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូង បានអះអាងថា ច្បាប់ចាំបាច់ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន ដែលរស់នៅតាមតំបន់ព្រំដែន ព្រោះខិត្តប័ណ្ណបែបនេះ អាចបង្កឱ្យកូរ៉េខាងជើង ធ្វើសកម្មភាពបែបកំប្លែង ដូចជាបើកភ្លើងបាញ់ទម្លាក់ ប៉េងប៉ោងផ្ទុកខិត្តប័ណ្ណជាដើម ៕
ដោយ ឈូក បូរ៉ា