ព័ត៌មានអន្តរជាតិ

យន្ដហោះយោធានចិន និងរុស្ស៊ី ១៩គ្រឿង រំលោភដែនអាកាសកូរ៉េខាងត្បូង ប៉ុន្ដែមិនមានការប៉ះទង្គិចគ្នា

សេអ៊ូល៖ អគ្គសេនាធិការចំរុះ (JCS) បានឲ្យដឹងថា យន្តហោះយោធាចិន និងរុស្ស៊ី ចំនួន ១៩ គ្រឿង បានចូលក្នុងតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាសរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ នៅក្នុងអ្វីដែលមើលទៅ ដូចជាសមយុទ្ធរួមគ្នាមួយ ដែលជំរុញឱ្យកងទ័ពអាកាសធ្វើការ វាយលុកដោយយន្ដហោះចម្បាំង។

យន្តហោះរបស់ចិនចំនួន ៤ គ្រឿង បានចូលក្នុងតំបន់កំណត់ អត្តសញ្ញាណការពារអាកាសកូរ៉េ (KADIZ) នៅលើសមុទ្រខាងកើត បន្ទាប់មកយន្តហោះរុស្ស៊ី ១៥ គ្រឿងបានហោះពីភាគខាងជើង នេះបើយោងតាមប្រភពពីយោធា។

JCS បានឲ្យដឹងទៀងថា ប្រទេសទាំងពីរហាក់ដូចជា បានធ្វើការបណ្តុះបណ្តាលរួមគ្នាមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយបានឲ្យដឹងផងដែរថា “យោធារបស់យើង បានបញ្ជូនយន្ដហោះចម្បាំង របស់កងទ័ពអាកាសមុនពេលការចូល KADIZ របស់ពួកគេ ដើម្បីត្រៀមសម្រាប់ស្ថានភាពដែលមានគ្រោះថ្នាក់” ៕

ដោយ ឈូក បូរ៉ា

To Top