វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទទី ២ ដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ដែលក្លាយជាប្រទេសដំបូងគេ ក្នុងការចាក់វ៉ាក់សាំងរបស់ ក្រុមហ៊ុនជីវបច្ចេកវិទ្យា Moderna នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីបង្កើនទំនុកចិត្តជាសាធារណៈ លើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលការអភិវឌ្ឍក្នុងរយៈពេលមួយឆ្នាំ ត្រូវបានគេមើលឃើញថា គួរឲ្យកត់សម្គាល់ប្រធានាធិបតី ជាប់ឆ្នោតលោក ចូ បៃដិន អាយុ ៧៨ ឆ្នាំបានទទួលការចាក់ថ្នាំបង្ការ ជាសាធារណៈនៅឯរដ្ឋកំណើតរបស់លោក។
យោងតាមការិយាល័យរបស់លោក ប្រធានាធិបតីអាមេរិកបន្ទាប់រូបនេះ បានចាក់ថ្នាំវ៉ាក់សាំង ដែលបង្កើតដោយក្រុមហ៊ុនយក្សអាមេរិក Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE ដែលជាវ៉ាក់សាំងដំបូង ដែលត្រូវបានកំណត់ដោយនិយតករ ថ្នាំពេទ្យរបស់សហរដ្ឋអាមេរិក។
នៅពេលមានការព្រួយបារម្ភ ជុំវិញការឆ្លងកើនឡើងនៃជំងឺកូវីដ-១៩ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេស សមាជិកម្នាក់នៃក្រុមការងារ ទទួលបន្ទុករោគឆ្លង សេតវិមានបានឲ្យដឹងថា រដ្ឋាភិបាលកំពុងធ្វើការជាមួយ ប្រទេសអង់គ្លេសដើម្បីរកមើលថា តើវីរុសនេះនឹងមានឥរិយាបទប្រែប្រួល ឬយ៉ាងណា ៕
ដោយ ឈូក បូរ៉ា