Covid-19

សភាអាមេរិក អនុម័តកញ្ចប់ជំនួយសង្គ្រោះជំងឺកូវីដ-១៩ ជាទឹកប្រាក់ ៩០០ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក បានយល់ព្រមលើកញ្ចប់ជំនួយសង្គ្រោះ ដែលមានទឹកប្រាក់ចំនួន ៩០០ ពាន់លានដុល្លារអាមេរិកសម្រាប់ជំងឺកូវីដ-១០ កាលពីល្ងាចថ្ងៃច័ន្ទរួមជាមួយ ថវិការដ្ឋាភិបាលទៀងទាត់ចំនួន ១,៤ ពាន់ពាន់លានដុល្លារ ដោយបញ្ជូនច្បាប់ចំណាយ ដ៏ច្រើនដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខាលើច្បាប់នេះហើយ។

កញ្ចប់ជំនួយសង្គ្រោះដែលរង់ចាំ ជាយូរមកហើយត្រូវបានអនុម័តដោយសភា ដោយសំឡេង ៩២ ទល់នឹង ៦ រួមជាមួយថវិការបស់រដ្ឋាភិបាលសម្រាប់ រយៈពេលនៅសល់នៃឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។ ។

បន្ទាប់ពីការជាប់គាំង អស់រយៈពេលជាច្រើនខែជុំវិញទំហំ និងវិសាលភាពនៃកញ្ចប់ជំនួយសង្គ្រោះ បន្ទាប់សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ – ចំពេល ដែលការរីករាលដាលជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ និងការងើបឡើងវិញនៃសេដ្ឋកិច្ចយឺត – ចុងក្រោយបានឈានដល់កិច្ចព្រមព្រៀង មួយកាលពីថ្ងៃអាទិត្យ។

ផែនការផ្តល់ជំនួយ ៩០០ ពាន់លានដុល្លាររួមបញ្ចូលទាំងការទូទាត់ ដោយផ្ទាល់មួយផ្សេងទៀត សម្រាប់បុគ្គល អត្ថប្រយោជន៍ ភាពអត់ការងារ ធ្វើរបស់សហព័ន្ធ និងថវិកាបន្ថែមសម្រាប់កម្មវិធីការពារ ការទូទាត់ ដើម្បីគាំទ្រអាជីវកម្មខ្នាតតូច ហើយវាក៏មានរាប់រយរាប់ពាន់លានថែមទៀត សម្រាប់សាលារៀន ការធ្វើតេស្ត និងការចែកចាយវ៉ាក់សាំង៕

ដោយ ឈូក បូរ៉ា

To Top