ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ នៅរសៀលថ្ងៃអង្គារនេះ បានរុះរើគណៈរដ្ឋមន្រ្តីរបស់លោក ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងការរុះរើគណៈរដ្ឋមន្រ្តីនេះលោក ចូកូ វីដូដូ បានជ្រើសរើសលោក Tri Rismaharini ដែលជាអភិបាលក្រុងធំជាងគេទី ២ នៃទីក្រុងស៊ូរ៉ាបាយ៉ា ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងលោកស្រី Sandiaga Uno អតីតអភិបាលរងក្រុងហ្សាកាតា ដើម្បីបម្រើការជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងច្នៃប្រឌិតសឹដ្ឋកិច្ច។
នៅក្នុងជួរគណៈរដ្ឋមន្រ្តីថ្មីលោក ចូកូ វីដូដូ ក៏បានតែងតាំងអតីតធនាគារិកលោក Budi Gunadi Sadikin ជារដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឥស្សរជនឥស្លាម Yaqut Cholil Qoumas ជារដ្ឋមន្រ្តីក្រសួងកិច្ចការសាសនាផងដែរ។
ដូចគ្នានេះដែរការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី រួមមានលោក Muhammad Muhammad ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅសហរដ្ឋអាមេរិក ដើម្បីដឹកនាំក្រសួងពាណិជ្ជកម្មនិងលោក Sakti Wahyu Trenggono ដែលជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិបច្ចុប្បន្ន ដើម្បីក្លាយជារដ្ឋមន្រ្តីក្រសួងកិច្ចការសមុទ្រ និងនេសាទ៕ដោយ ឈូក បូរ៉ា