បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេសចិននិងលោករដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានធ្វើការអំពាវនាវឲ្យសហរដ្ឋអាមេរិក គួរតែប្រញាប់ប្រញ៉ាល់ត្រឡប់មកវិញមុនកាលកំណត់ និងដោយឥតលក្ខខណ្ឌ ក្នុងការចរចាទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ នឹងអ៊ីរ៉ង់សាជាថ្មី។
លោក Wang បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងកម្មវិធីកិច្ចប្រជុំមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសផ្សេងទៀតទៅលើបញ្ហានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយបានបន្តទៀតថា ខណៈដែលអាមេរិកនឹងត្រូវការពេលវេលាដើម្បីបន្តកិច្ចចរចាគ្នាឡើងវិញនោះអ៊ីរ៉ង់ក៏គួរតែចាប់ផ្តើមបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការចូលរួម ជាមួយនឹងកិច្ចព្រមព្រៀងនេះដូចគ្នាដែរ។
គួរឲ្យដឹងដែរថានៅក្នុងកិច្ចប្រជុំដែលមាន ការដឹកនាំដោយលោក Josep Borrell អ្នកតំណាងជាន់ខ្ពស់នៃកិច្ចការងារនយោបាយនិង សន្តិសុខរបស់សហភាពអ៊ឺរ៉ុបក៏មានវត្តមានចូលរួមពី សំណាក់លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
http://www.xinhuanet.com/english/2020-12/22/c_139608260.htm