បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនៅថ្ងៃអង្គារ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនចិន និងរុស្សីប្រមាណជាជាង ១០០ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយចោទប្រកាន់ថា ជាក្រុមហ៊ុនដែលមានការពាក់ព័ន្ធ ទៅនឹងសកម្មភាពយោធារបស់ រដ្ឋាភិបាលរបស់ពួកគេ។
នៅក្នុងសេចក្តីប្រកាសនោះ អាមេរិកបានធ្វើការហាមឃាត់ក្រុមហ៊ុន នាំចេញរបស់ខ្លួនទាំងអស់មិនឲ្យ ធ្វើការពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន ទាំងនោះឡើយលុះត្រាណាតែ ពួកគេអាចសុំអជ្ញាបណ័្ណ ជាមុនសិនពីរដ្ឋាភិបាល។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនធំៗរបស់រុស្សីនិងចិន ដែលមានរួមមានទាំងក្រុមហ៊ុនស្រាវជ្រាវ អវកាសរបស់ចិននិងទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់រុស្សីផងនេះគឺជាសកម្មភាព ចុងក្រោយដែលរដ្ឋបាលលោក Trump នឹងបន្តដាក់សំពាធដល់ប្រទេសរុស្សី និងចិនមុនពេលដែលលោកនឹងត្រូវចាកចេញ ពីតំណែងនាខែមករាខាងមុខ ៕
ប្រែសម្រួល៖ ស៊ុន លី