បរទេស៖ ក្រសួងការបរទេសចិននៅថ្ងៃអង្គារ បាននិយាយប្រាប់ថា ប្រទេសចិននឹងចាត់វិធានការប្រឆាំងតបវិញ ទៅលើអ្នកទាំងឡាយណាដែលទទួលខុសត្រូវ ការធ្វើឲ្យប៉ះពាល់ដល់ភាគីចិន ក្នុងដំណើរឆ្លើយតប ចំពោះការបន្ថែមបម្រាម ទិដ្ឋាការសហរដ្ឋអាមេរិក លើមន្ត្រីចិន។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទកាសែតមួយថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានប្រើប្រាស់ទិដ្ឋាការជាអាវុធ ប្រឆាំងនឹងប្រទេសចិន ហើយនេះគឺជាការជ្រៀតជ្រែកដ៏ធ្ងន់ធ្ងរ ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ សហរដ្ឋអាមេរិក បានដាក់បម្រាមទិដ្ឋាការបន្ថែមទៀត លើមន្ត្រីចិន ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស ដោយចាត់វិធានការបន្ថែមទៀត ប្រឆាំងទីក្រុងប៉េកាំងក្នុងខែចុងក្រោយ នៃអាណិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ៕
ប្រែសម្រួល៖ ប៉ាង កុង