ព័ត៌មានអន្តរជាតិ

គណប្រតិភូ អ៊ីស្រាអ៊ែល ហោះត្រង់ ទៅដល់ប្រទេសម៉ារ៉ុក ជាលើកដំបូង

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមគណប្រតិភូផ្លូវការមួយ ក្រុមរបស់អ៊ិស្រាអ៊ែល បានធ្វើការហោះហើរត្រង់ ទៅដល់ប្រទេសម៉ារ៉ុក ហើយនៅថ្ងៃនេះ និងបានធ្វើឲ្យវាក្លាយជាការហោះហើរ លើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងតែពីមានកិច្ចព្រមព្រៀង ធ្វើទំនាក់ទំនងការទូតជាធម្មតាឡើងវិញ រវាងគ្នាកន្លងមក។

ជើងហោះហើរ EI AI បានធ្វើដំណើរហោះចេញពី អាកាសយានដ្ឋាន Ben Gurion ស្ថិតនៅខាងក្រៅទីក្រុង Tel Aviv ហើយនឹងធ្វើការចុះចតនៅក្នុងទីក្រុង Rabatប្រទេស
ម៉ារ៉ុកនេះបើយោង តាមការប្រកាសអះអាងរបស់អ្នក នាំពាក្យរបស់រដ្ឋាភិបាល។

គួរឲ្យដឹងដែរថា ក្រុមគណប្រតិភូដែលមានរួមទាំង លោកទីប្រឹក្សាជាន់ខ្ពស់សន្តិសុខរបស់ អ៊ីស្រាអ៊ែលលោក Meir Ben Shabbat ព្រមជាមួយនឹងទីប្រឹក្សាជាន់ខ្ពស់ តំណាងឲ្យលោក
Jared Kushner ប្រធានាធិបតីអាមេរិក Donald Trump ផងជាអ្នកដឹកនាំ ៕

ប្រែសម្រួល៖ស៊ុនលី

To Top