ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសចិន អំពាវនាវឲ្យមានការចរចាសន្តិភាព គ្នាឡើងវិញរវាងប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រេសិតពិសេសរបស់ចិនម្នាក់ បានធ្វើការអំពាវនាវសុំឲ្យមាន ការបើកកិច្ចចរចាគ្នាឡើងវិញ ដើម្បីការងារសន្តិភាពរវាង ប្រទេសអ៊ីស្រាអ៊ែល និងរដ្ឋប៉ាឡេស្ទីន។

លោក Geng Shuang អនុប្រធានតំណាងឲ្យប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសអ្នកជិតខាងទាំងពីរ ដែលនឹងមិនអាចឃ្លាតឆ្ងាយពី គ្នាអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ត្រូវតែទទួលស្គាល់និងជ្រើសយកយុទ្ធសាស្ត្រ ដែលអាចនាំទៅដល់កិច្ចសន្ទនាគ្នា ដើម្បីសន្តិភាពហើយគួរតែចាប់ផ្តើម បើកការចរចាគ្នាឡើងវិញដោយ មិនត្រូវពន្យាពេលតទៅទៀតឡើយ។

ក្នុងនោះលោកបានបន្ថែមទៀតដែរថា ប្រទេសចិនបានស្វាគមន៍ចំពោះ គំនិតផ្តួចផ្តើមរបស់លោក ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ដើម្បីរៀបចំសន្និសីទ សន្តិភាពអន្តរជាតិ មួយនៅដើមឆ្នាំក្រោយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top