ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ៖ ទណ្ឌកម្មអាមេរិកថ្មី គឺជាទង្វើជាសត្រូវ របស់រដ្ឋបាលលោក ត្រាំ

បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ទណ្ឌកម្មជុំថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងប្រទេសរុស្ស៊ី គឺបង្ហាញពីទង្វើជាសត្រូវមួយទៀត ធ្វើឡើងដោយរដ្ឋបាល របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយនឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀត ចំពោះចំណងមិត្តភាព ដែលទន់ខ្សោយស្រាប់ហើយ រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន។
រដ្ឋបាលលោក ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចេញបញ្ជីឈ្មោះក្រុមហ៊ុនចិន និងរុស្ស៊ី ដែលមានចំណងទាក់ទងនឹងយោធា ដោយធ្វើការរឹតបន្តឹងរារាំងក្រុមហ៊ុនទាំងនោះ ចំពោះការទិញទំនិញនិងបច្ចេកវិទ្យាសហរដ្ឋអាមេរិកជាច្រើន ។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានដូច្នេះថា “រាល់វិធានការបែបនេះ រុញច្រានយើងឲ្យកាន់តែឃ្លាតឆ្លាយ ពីចំណុចនៃចំណងមិត្តភាពប្រក្រតី និងធ្វើវាឲ្យមានការលំបាកក្រៃលែង ដើម្បីគេចចេញពីការខូចខាតក្នុងចំណង មិត្តភាពទ្វេភាគីរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង

To Top