ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានប្រកាសប្រឆំាងនឹងការភ្ញាក់ផ្អើល ជាខ្លាំងទៅលើវត្តមាននៃវីរុសប្រភេទថ្មី ដែលបង្កការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានសាយភាយនៅចក្រភពអង់គ្លេស ដោយបានថ្លែងថា នេះជាផ្នែកមួយដែលធម្មតានោះទេ សម្រាប់ការវិវត្តន៍ខ្លួនរបស់ជំងឺឆ្លងរាល ។
ក្រុមមន្ត្រីអង្គការសុខភាពពិភពលោក បានរកដាក់ចំណុចវិជ្ជមាន ទៅលើការរកឃើញប្រភេទថ្មី ដែលធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រទេសជាច្រើន ដើម្បីស្នើរឹតត្បិតការធ្វើដំណើរ មកលើចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ដោយបាននិយាយថា ដែលជាវត្ថុដែលកើតចេញពី វីរុសត្រូវបានវិវត្តន៍ខ្លួន ។
លោក Mike Ryan ប្រធានក្រុមការងារសង្គ្រោះបន្ទាន់នៃ WHO បានថ្លែងប្រាប់តាមអនឡាញថា “យើងបានរកឃើញតុល្យភាពមួយ ។ វាមានសារសំខាន់ណាស់ដើម្បីឲ្យមានតម្លាភាព់ ហើយវាមានសារសំខាន់ណាស់ ដើម្បីប្រាប់ដល់សាធារណជនទៅបញ្ហានេះ ប៉ុន្តែវាក៏មានសារសំខាន់ដែរ ដើម្បីដឹងពីការវិវត្តន៍ខ្លួនជាប្រក្រតីរបស់វីរុស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា