តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃពុធនេះថាប្រទេសជប៉ុន បានសម្រេចចិត្តរឹតបន្តឹងព្រំដែន របស់ខ្លួន ទៅកាន់ប្រទេសអង់គ្លេស នៅពេលដែលខ្លួនព្យាយាមការពារការរីករាលដាល នៃមេរោគឆ្លងថ្មីកូវីដ-១៩ ដែលត្រូវបានរកឃើញនៅ ក្នុងបណ្ដាប្រទេសអឺរ៉ុបជាច្រើន ។
ប្រទេសជប៉ុន បានបដិសេធរួចហើយនូវការ ចូលមកក្នុងប្រទេសដែលមានសញ្ជាតិបរទេស ដោយគ្មានឋានៈជាអ្នកស្រុករបស់ខ្លួន ដែលថ្មីៗនេះ បានទៅដល់តំបន់ភាគច្រើននៃពិភពលោក រួមទាំងអឺរ៉ុប ដោយមានការលើកលែងមួយចំនួន សម្រាប់ហេតុផលមនុស្សធម៌។
ការរឹតបន្ដឹងព្រំដែនខាងលើនេះ កើតឡើងបន្ទាប់ពីមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បន្ដកើនឡើងខ្លាំងនៅក្នុងបណ្ដាប្រទេសសហគមន៍អឺរ៉ុប ជាពិសេសចក្រៅអង់គ្លេសតែម្ដង៕
ដោយ ឈូក បូរ៉ា