បរទេស៖ របាយការណ៍ ដែលលេចធ្លោមួយបានលើកឡើងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណា ផ្តល់ការលើកលែងទោសបន្ថែម ដល់បុគ្គលមួយចំនួន ដែលជាប់ទាក់ទងនឹងការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី ដែលនេះបានទាក់ទាញ ការចាប់អារម្មណ៍យ៉ាងខ្លាំងពេញមួយពេល ដែលលោកកាន់តំណែង។ ការលើកលែងទោស អាចត្រូវបានចេញឱ្យសមាជិកគ្រួសារ Trump និងសូម្បីតែមេធាវីផ្ទាល់ខ្លួនរបស់គាត់ គឺលោក Rudy Giuliani ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា តាមសេចក្តីរាយការណ៍ថា លោក ដូណាល់ ត្រាំ នឹងប្រកាស អំពីការលើកលែងទោសនៅនាទីចុងក្រោយ មុនពេលលោកចាកចេញពីសេតវិមាន ។
ក្នុងចំណោមអ្នក ដែលត្រូវបានលើកលែងទោសនោះ គឺមានលោក George Papadopoulos ដែលជាអតីតទីប្រឹក្សាយុទ្ធនាការ ដែលបានសារភាពថា មានកំហុសក្នុងការនិយាយកុហកទៅ FBI ក្នុងអំឡុងពេលសម្ភាសន៍ អំពីទំនាក់ទំនងរបស់គាត់ ជាមួយមន្រ្តីមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលបានអះអាងថា មានភាពកខ្វក់លើបេក្ខជនប្រធានាធិបតី ហ៊ីលឡារីគ្លីនតុននាឆ្នាំ ២០១៦ ៕ ប្រែសម្រួលៈ ណៃ តុលា