ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ចុះហត្ថលេខាលើច្បាប់ ដែលប្រធានាធិបតី និងក្រុមគ្រួសារ មិនត្រូវបានកាត់ទោសមួយជីវិត ពេលអស់តំណែង

លោកវ្ល៉ាឌីមៀពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់ ដែលនឹងផ្តល់អភ័យឯកសិទ្ធិ ដល់អតីតប្រធានាធិបតីរុស្ស៊ី អស់មួយជីវិត ឬមានន័យពួកគេនឹងមិនត្រូវកាត់ទោស នៅពេលពួកគេចាកចេញពីតំណែង (អស់តំណែង)។

យោងតាមសារព័ត៌មានThe Guardian ចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ច្បាប់ដែលត្រូវបានផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេតកាលពីថ្ងៃអង្គារ គឺផ្តល់ឱ្យអតីតប្រធានាធិបតីនិងក្រុមគ្រួសារ មានអភ័យឯកសិទ្ធិពីការកាត់ទោស ចំពោះបទឧក្រិដ្ឋ ដែលបានប្រព្រឹត្តក្នុងជីវិតរបស់ពួកគេ។

ពួកគេក៏នឹងត្រូវបានរួចផុតពីការសាកសួរដោយប៉ូលីស ឬអ្នកស៊ើបអង្កេត ក៏ដូចជាការស្វែងរក ឬការចាប់ខ្លួន។

ច្បាប់នេះគឺជាផ្នែកមួយ នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តនៅរដូវក្តៅនេះ នៅក្នុងការបោះឆ្នោតទូទាំងប្រទេស ដែលអនុញ្ញាតឱ្យលោកពូទីន អាយុ ៦៨ ឆ្នាំបន្តធ្វើជាប្រធានាធិបតី រហូតដល់ឆ្នាំ ២០៣៦ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top