Covid-19

លោក ត្រាំ គម្រាមមិនចុះហត្ថលេខា សេចក្តីព្រាងច្បាប់ ស្តីពីជម្ងឺកូវីដ១៩

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានគម្រាមមិនចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់ស្តីពី ជំនួយលើមេរោគកូរ៉ូណា ៨៩២ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងប្រាក់ ដែលចាំបាច់ជាខ្លាំង សម្រាប់ពលរដ្ឋអាមេរិក ដោយលោកនិយាយថា វាគួរតែត្រូវបានធ្វើវិសោធនកម្ម ដើម្បីបង្កើនចំនួនក្នុងប្រាក់លើកទឹកចិត្ត។

នៅក្នុងវីដេអូឃ្លីបមួយដែលបាន បង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ លោក ដូណាល់ ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា “សេចក្តីព្រាងច្បាប់ ដែលពួកគេកំពុងតែគ្រោង បញ្ជូលត្រឡប់មកតុរបស់ខ្ញុំ នាពេលបច្ចុប្បន្ននេះនោះ គឺខុសគ្នាខ្លាំងជាងការដែលបានគិតទុក។ វាគឺពិតជាភាពអាម៉ាស់មួយ”។

ផ្ទាំងពាណិជ្ជកម្ម

លោក ត្រាំ បានថ្លែងថា លោកចង់ឲ្យរដ្ឋសភាបង្កើន ចំនួនក្នុងប្រាក់លើកទឹកចិត្ត ឲ្យដល់ចំនួន២.០០០ដុល្លារ សម្រាប់បុគ្គលម្នាក់ៗ ឬក៏ចំនួន៤.០០០ដុល្លារសម្រាប់ប្តីប្រពន្ធ ជំនួសឲ្យប្រាក់៦០០ដុល្លារ ដ៏គួរឲ្យអស់សំណើច សម្រាប់បុគ្គលម្នាក់ ដែលមាននៅក្នុងសេចក្តីព្រាងច្បាប់នោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top