បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា នៅថ្ងៃពុធនេះ បានស្នើឲ្យបំបាត់ការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រ និងបានស្នើឲ្យមានកិច្ចពិភាក្សាគ្នា រវាងប្រទេសអារ៉ាប់នានានិងប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន al Jazeera។
លោករដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani បានមានប្រសាសន៍ថា វិបត្តិនៅតំបន់ឈូងសមុទ្រ គួរតែត្រូវបានដោះស្រាយ ដោយការពិភាក្សាគ្នា ការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូល ក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋនានា។
រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសកាតារូបនេះ តាមសេចក្តីរាយការណ៍ បានក៏បាននិយាយប្រាប់កាសែត Jazeera ផងដែរថា ការពិភាក្សាគ្នាដោះស្រាយវិបត្តិ បានកំពុងតែប្រព្រឹត្តទៅ ជាមួយអារ៉ាប៊ីសាអូឌីត តំណាងឲ្យភាគីដទៃផ្សេងទៀតនៃជម្លោះ ៕
ប្រែសម្រួល៖ ប៉ាង កុង