វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលត្រៀមចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា បាននិងកំពុងផ្ញើសារ ដែលមានការធានាអះអាង ដល់សម្ព័ន្ធមិត្តអាមេរិកថា រដ្ឋបាលបន្ទាប់របស់លោក នឹងផ្តល់តម្លៃដល់ពួកគេ និងពហុភាគីនិយមនៅក្នុងការផ្លាស់ប្តូរ យ៉ាងច្បាស់ពីគោលនយោបាយ ការបរទេសរបស់អាមេរិក លោក ដូណាល់ ត្រាំ។
ប៉ុន្តែភាពមិនប្រាកដប្រជា នឹងកើតមាននៅចំពោះមុខសហរដ្ឋអាមេរិក ដើម្បីទទួលបានឋានៈជាអ្នក ដើរតួដ៏គួរឱ្យទុកចិត្ត និងសំខាន់នៅក្នុងទ្វីបអាស៊ី ដែលប្រទេសចិន មានការរីកចម្រើនកាន់តែរឹងមាំ និងសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ បានស៊ីជម្រៅបើប្រៀបធៀបទៅនឹងពេលវេលា ដែលលោក បៃដិន ចាកចេញពីសេតវិមានកាលពី ៤ ឆ្នាំមុន។
អតីតអនុប្រធានាធិបតី ក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា រូបនេះកំពុងតែកសាងគោល នយោបាយការបរទេស និងក្រុមសន្តិសុខជាតិ ដែលចូលរួមដោយ អ្នកបង្កើតគោលនយោបាយ ដែលមានបទពិសោធ ដែលមិនត្រឹមតែដឹងអំពីសារៈសំខាន់នៃសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនៅក្នុង“ គំរូ” អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។ យុទ្ធសាស្ត្រ ធ្វើឱ្យមានតុល្យភាពឡើងវិញ បន្តដោយលោក អូបាម៉ា។
លោកបានឲ្យដឹងកាលពីខែមុនថា “វាជាក្រុមមួយដែលឆ្លុះបញ្ចាំងពីការពិត ដែលថាអាមេរិកវិលត្រឡប់មកវិញ។ ត្រៀមខ្លួនដឹកនាំពិភពលោក មិនដកថយពីវានោះទេ ដោយត្រៀមខ្លួនប្រឈមមុខ នឹងសត្រូវរបស់យើង ហើយមិនបដិសេធសម្ព័ន្ធមិត្ត របស់យើងឡើយ” ៕
ដោយ ឈូក បូរ៉ា