ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,២រ៉ិចទ័រ អង្រួននៅប៉ែកខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,២រ៉ិចទ័រ អង្រួននៅចម្ងាយ១៥៧គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិច Bengkulu ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង២២និង១៩នាទី ម៉ោងក្នុងស្រុក នៅថ្ងៃពុធ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ តាមការវាយតម្លៃបឋមមានរង្វាស់៤.៥១៣៧ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់១០១.០៣៦៧ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា