ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ មិនមានផលលំបាក សម្រាប់រុស្ស៊ីនោះទេ ក្នុងអំឡុងពេលរដ្ឋបាលបន្ទាប់ របស់លោក ចូ បៃដិន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ស្ថានភាពនឹងមិនអាក្រក់នោះទេ សម្រាប់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេល នៃរដ្ឋបាលបន្ទាប់របស់លោក ចូ បៃដិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកពូទីន បានឲ្យដឹងនៅក្នុងការប្រជុំរួមគ្នាមួយ នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេស និងក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគម្រោងជាតិថា “ទាក់ទងទៅនឹងសេចក្តីថ្លែងការណ៍នេះថា ភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរហើយវា នឹងមានការលំបាកបន្ថែមទៀត សម្រាប់យើង។ ខ្ញុំមិនគិតថារឿងនេះ នឹងកើតឡើងឡើយ អ្វីៗនឹងបន្ដនៅដដែល”។

លោកបានបន្ថែមថា “យើងមិនគួរផ្តោតលើបញ្ហានេះទេ តែត្រូវយល់ពីកន្លែងដែលការលំបាក និងការគំរាមកំហែងអាចកើតឡើង។ រំពឹងទុកពួកគេនិងរៀបចំការងាររបស់យើង ឱ្យបានត្រឹមត្រូវទាំងផ្នែកសេដ្ឋកិច្ច និងវិស័យការពារជាតិ”៕ ដោយ៖ ឈូក បូរ៉ា

To Top