ព័ត៌មានអន្តរជាតិ

World Bank៖ សេដ្ឋកិច្ចចិន ត្រឡប់មកធម្មតាវិញ លឿនជាងការរំពឹងទុក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សកម្មសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ត្រូវបានគេជឿជាក់ថា នឹងអាចត្រឡប់មកដំណើរជាធម្មតាវិញ លឿនជាងអ្វីដែលធ្លាប់ព្យាករណ៍ទុក កាលពីលើកមុន។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយធនាគារពិភពលោក World Bank បានបញ្ជាក់ទៀតថា កំណើនឡើងនៃសេដ្ឋកិច្ច ដែលត្រូវបានគេមើលឃើញថា មានភាពវិជ្ជមានបែបនេះ ដោយសារកត្តាមួយចំនួនដូចជា ការគ្រប់គ្រងដោយមានប្រសិទ្ធភាព ជាលក្ខណៈយុទ្ធសាស្ត្រ និងគោលនយោបាយជំនួយដ៏ខ្លាំងក្លា ចំពោះអាជីវកម្មនិងការនាំចេញ របស់ប្រទេស។

គួរឲ្យដឹងដែរថាតួលេខ របស់ធនាការពិភពលោក បានបង្ហាញទៀតថា ផលិតផលក្នុងស្រុកសរុប នឹងមានការកើនឡើង២ភាគរយនៅឆ្នាំ នេះហើយនិងបន្តកំណើនឡើង ទៅដល់៧,៩ភាគរយ សម្រាប់ឆ្នាំ២០២១៕ ប្រែសម្រួល៖ស៊ុនលី

To Top