ព័ត៌មានអន្តរជាតិ

បារាំង មានអ្នកឆ្លងជំងឺកូវីដ ១៩ថ្មី ជិត១៥.០០០នាក់

ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បាបញ្ចេញទិន្នន័យកាលពីថ្ងៃពុធថា បារាំង ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ មានចំនួន១៤.៩២៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន២៧៦នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

សរុបអ្នកជំងឺមាន ចំនួន២៤.៨៨៤នាក់ នៅកំពុងសម្រាកនៅមន្ទីរពេទ្យ ដែលថយចុះ៨០នាក់ ធៀបនឹងថ្ងៃមុន ទន្ទឹមនឹងនេះដែរ មានអ្នកជំងឺចំនួន២.៧១០នាក់ ជាអ្នកជំងឺបន្តមើលការថែទាំ បានថយចុះ១៨នាក់ ។

បារាំង នាពេលបច្ចុប្បន្ននេះ សរុបចំនួន២.៥០៥.៨៧៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៦១.៩៧៨នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top