ព័ត៌មានអន្តរជាតិ

ឈីលី ទទួលបានវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង ចំនួន១០.០០០កម្រិត

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា លោក Enrique Paris រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃពុធថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសឈីលី នឹងទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជាលើកដំបូង ចំនួន១០.០០០កម្រិត ពីក្រុមហ៊ុន Pfizer-BioNTech ។

លោក Paris បានលើកឡើងថា “នេះជាដំណឹងដ៏អស្ចារ្យណាស់ សម្រាប់ប្រទេស ។ យើងជាប្រទេសមួយក្នុងចំណោម ប្រទេសជាច្រើន នៅលើពិភពលោក ដែលនឹងចាប់ផ្តើ់មចាក់វ៉ាក់សាំង ។ វាជាមោទនភាពណាស់” ។

លោក Paris បានសង្កត់ធ្ងន់ថា យ៉ាងណាមិញ ចាំបាច់ត្រូវបន្តវិធានការការពារជំងឺ ដោយសារតែជំងឺឆ្លងរាលដាល មិនទាន់បានបញ្ចប់នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top