Covid-19

តំបន់ជាច្រើន នៅអង់គ្លេសបន្ថែមដាក់ ការរឹតបន្តឹងដោយសារ កូវីដពូជកាត់ថ្មី

បរទេស៖ យោងាតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល អង់គ្លេសលោក Matt Hancock នៅថ្ងៃពុធនេះបានប្រកាសថាតំបន់ ជាច្រើននៅភាគខាងកើត និងខាងត្បូងនៃប្រទេសត្រូវបាន ដាក់បញ្ចូលទៅក្នុងការរឹតត្បិតកម្រិត៤ នៅក្រោយពេលដែលខ្លួនបានប្រទះឃើញ
ករណីកូវីដពូជក្លាយថ្មីចំនួន ២ករណី។

លោក Hancock បាននិយាយថាដើម្បីអាចបញ្ចប់ទៅ នៃការរីករាលដាលនៃវិរុសកូវីដនេះទីក្រុង Sussex, Oxfordshire, Suffolk, Norfolk, Cambridgeshire, និងផ្នែកខ្លះនៃទីក្រុង Essex នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការរឹតបន្តឹងកម្រិត៤ ដែលជាកម្រិតដ៏តឹងរឹង បំផុតក្នុងប្រទេស។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃពុធ ចំនួនករណីថ្មីនៅទូទាំងប្រទេស ត្រូវបានគេរកឃើញមានការកើនឡើង បំបែកកំណត់ត្រាថ្មីទៀតហើយគឺ រហូតទៅដល់៣៩ ២៣៧ក្នុងមួយថ្ងៃដែលធ្វើឲ្យ អ្នកឆ្លងសរុបកើនដល់២ ១៤៩ ៥៥១នាក់ និងចំនួនអ្នកបាត់បង់ជីវិតដល់ទៅ៦៩ ០៥១នាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top