Covid-19

កងកម្លាំងអាមេរិក ប្រចាំនៅកូរ៉េ នឹងទទួលបានថ្នាំវ៉ាក់សាំង កូវីដ១៩ដំបូង

បរទេស៖ កងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងក្លាយជាក្រុមដំបូង គេបង្អស់ក្នុងប្រទេសកូរ៉េ ដែលទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ ហើយបុគ្គលិកសុខាភិបាល ជួរមុខនៅលើមូលដ្ឋានយោធា នឹងត្រូវចាក់ថ្នាំនោះមុនគេ។

មេបញ្ជាការកងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ លោកឧត្តមសេនីយ៍ Robert Abrams បាននិយាយថា ថ្នាំវ៉ាក់សាំងពីក្រុមហ៊ុន Moderna នឹងត្រូវបញ្ចេញនៅក្នុងពេលពីរបីថ្ងៃខាងមុខនេះ ហើយមន្ទីរបញ្ចកោណនិយាយថា ការបែកចែកនឹងចាប់ផ្តើម នៅមន្ទីរពេទ្យសហគមន៍កងទ័ព Allgood នៅមូលដ្ឋាន Humphreys។

យោងតាមសេចក្តីរាយការណ៍ លោកឧត្តមសេនីយ៍ Robert Abrams បានថ្លែងយ៉ាងដូច្នេះថា “កងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ នឹងទទួលបាននូវការដឹកជញ្ជូនថ្នាំ វ៉ាក់សាំងបន្ថែមទៀត ដើម្បីចាក់ជូនដល់សមាជិក សហគមន៍ដែលទាក់ទងនឹងកងកម្លាំងអាមេរិក នៅកូរ៉េស្របច្បាប់ទាំងអស់ ស្របពេលដែលផលិតកម្ម និងការចែកចាយមានការកើនឡើង” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top