បរទេស៖ មន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង វិនពីង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងផ្អាកជើងហោះហើរផ្ទាល់ ចេញចូលអង់គ្លេសជាបណ្ដោះអាសន្ន ដោយភ័យខ្លាចពីរលក់ឆ្លងថ្មី នៃមេរោគកូរ៉ូណា។
លោក វ៉ាង វីនពីង បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសន្នសីទកាសែតប្រចាំថ្ងៃមួយ ក្នុងទីក្រុងប៉េកាំងដូច្នេះថា “ក្រោយធ្វើការពិចារណាជាច្រើនមក ប្រទេសចិន នាពេលថ្មីៗនេះ បានធ្វើការសម្រេចចិត្តយក លំនាំតាមប្រទេសដទៃផ្សេងទៀត និងផ្អាកជើងហើរចេញចូលប្រទេសអង់គ្លេស”។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានមានប្រសាសន៍បន្តទៀតយ៉ាងដូច្នេះថា “ប្រទេសចិននឹងពិនិត្យឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរវិវត្តន៍នានា និងកែប្រែវិធានការ ដោយផ្អែកលើស្ថានភាពជាក់ស្តែង” ៕
ប្រែសម្រួល៖ ប៉ាង កុង