ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលសារលោក ត្រាំ ដែលថាទីក្រុងតេអេរ៉ង់ នៅពីក្រោយការវាយប្រហារ លើស្ថានទូតអាមេរិក

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការច្រានចោលនូវការចោទប្រកាន់ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា ទីក្រុងតេអេរ៉ង់ នៅពីក្រោយការវាយប្រហារ ដោយរ៉ុកកែតថ្មីៗនេះ លើស្ថានទូតអាមេរិកប្រចាំ នៅក្នុងទីក្រុងបាដាដ។

តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ការធ្វើឲ្យពលរដ្ឋរបស់អ្នកផ្ទាល់ មានហានិភ័យនៅបរទេសនោះ នឹងមិនបង្វែរការចាប់អារម្មណ៍ ពីភាពបរាជ័យដ៏គ្រោះថ្នាក់ នៅក្នុងស្រុកនោះទេ”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ដោយមិនបានផ្តល់ភស្តុតាងជាក់ស្តែង លោក ត្រាំ បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រថា គ្រាប់រ៉ុកកែត ដែលបាញ់ចូលក្នុងតំបន់បៃតង នៅទីក្រុងបាដាដ កាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារមួយផ្តោត គោលដៅលើស្ថានទូតអាមេរិកនោះ គឺមកពីប្រទេសអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top