ព័ត៌មានអន្តរជាតិ

អាមេរិក នឹងផ្តល់លុយឱ្យវៀតណាមជិត ១៧០លានដុល្លារ ដើម្បីប៉ះប៉ូវ កាលពីសម័យសង្គ្រាម

បរទេស៖ សហរដ្ឋអាមេរិក នឹងផ្តល់ថវិកាយ៉ាងតិច ១៦៩,៧ លានដុល្លារដល់ប្រទេសវៀតណាម ពីកញ្ចប់ថវិកាផ្នែកជំរុញចំនួន ៩០០ ពាន់លានដុល្លារដែល ត្រូវបានអនុម័តដោយសភា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងនោះថវិកាចំនួន ១៤.៥ លានដុល្លារសម្រាប់កម្មវិធីសុខភាព និងពិការភាពនៅតំបន់ ដែលអាមេរិកបាញ់ថ្នាំគីមី Agent Orange និងសារធាតុពុលឌីអុកស៊ីត ក្នុងសង្គ្រាមវៀតណាម និងជួយដល់អ្នកដែលមានភាពចល័តខ្សោយ ឬពិការភាពនៃការយល់ដឹងឬអភិវឌ្ឍន៍។

ការដោះស្រាយកន្លែង ដែលមានជាតិកខ្វក់ឌីអុកស៊ីត នឹងទទួលបាន ១៩លានដុល្លារ ដែលអាចមានសម្រាប់រដ្ឋាភិបាល រួមទាំងយោធាសម្រាប់គោលបំណងនេះ។ ២,៥ លានដុល្លារទៀត នឹងមានសម្រាប់កម្មវិធីផ្សះផ្សា កេរ្តិ៍ដំណែលសង្គ្រាម។

ក្នុងសង្គ្រាម គឺសហរដ្ឋអាមេរិក បានបាញ់ថ្នាំគីមី Agent Orange ថ្នាំគីមីផ្សេងទៀត នៅតាមតំបន់ជាច្រើននៃប្រទេសវៀតណាម ដើម្បីដកកម្លាំងរបស់ខ្លួនដោយសម្ងាត់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top