ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក ចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩

ម៉ិកស៊ីកូ ស៊ីធី៖ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសម៉ិកស៊ិក បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលជាវ៉ាក់សាំងផលិតឡើង ដោយក្រុមហ៊ុន របស់សហរដ្ឋអាមេរិក ឈ្មោះ Pfizer និងមានដៃគូមកពីអាល្លឺម៉ង់ឈ្មោះ BioNTech ។

លោក Maria Irene Ramirez ប្រធានគិលានុបដ្ឋាយិកា នៅអង្គភាពថែទាំជំងឺ នៅមន្ទីរពេទ្យ Ruben Lenero Hospital នៅក្រុងម៉ិកស៊ិក ដែលជារដ្ឋធានីមានការឆ្លង រាតត្បាតជំងឺខ្លាំង បានទទួលការចាក់វ៉ាក់សាំងមុន និងបន្តចាក់ដល់ក្រុមបុគ្គលិកសុខាភិបាល ដែលជាអាទិភាព ។

ក្រុងម៉ិកស៊ិក ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជំងឺចំនួន៣០២.១៩៩នាក់ និងមានអ្នកស្លាប់ចំនួន២០.៤៧២នាក់ ។
ការចាក់វ៉ាក់សាំង បានចាប់ផ្តើមមួយថ្ងៃបន្ទាប់ពីវ៉ាក់សាំង មកដល់ដំបូងចំនួន៣.០០០កម្រិតមកពីមន្ទីរពិសោធន៍ Pfizer-BioNTech ដែលជាកម្រិតដំបូងនៃវ៉ាក់សាំង១,៤លានកម្រិត ដែលត្រូវបានគេរំពឹងថា នឹងដឹកមកដល់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top