ព័ត៌មានអន្តរជាតិ

វៀតណាម បានខាតបង់ជាង ៣៧ទ្រីលានដុង ដោយសារគ្រោះមហន្តរាយ ធម្មជាតិ នៅក្នុងឆ្នាំ២០២០

បរទេស៖ គ្រោះមហន្តរាយធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួត បានបណ្តាលឱ្យប្រទេសវៀតណាម ខូចខាតគិតជាទឹកប្រាក់ចំនួន ៣៧,៤ ទ្រីលានដុង ឬស្មើនឹង ១,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ដែលការខូចខាតលើកនេះ គឺលើសពីឆ្នាំ ៥ដង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមតួលេខចេញផ្សាយ នៅសប្តាហ៍នេះ ដោយគណៈកម្មាធិការកណ្តាល ស្តីពីការការពារនិងត្រួតពិនិត្យ គ្រោះមហន្តរាយធម្មជាតិ បានឱ្យដឹងថា គ្រោះធម្មជាតិបានបណ្តាល ឱ្យមនុស្សចំនួន ៣៥៧ នាក់ស្លាប់ ឬបាត់ខ្លួន បើប្រៀបធៀបកាលពីឆ្នាំមុន មានត្រឹមតែចំនួន ១៣៣ នាក់។

ប្រទេសវៀតណាម រងការ វាយប្រហារដោយព្យុះចំនួន ១៤ និង វិសម្ពាធជាច្រើនដែលបង្កឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំងនៅឆ្នាំនេះ ។ តំបន់ភាគកណ្តាល បានរងគ្រោះដោយទឹកជំនន់ខ្លាំង ជាប្រវត្តិសាស្ត្រ នៅចន្លោះចុងខែកញ្ញានិងពាក់កណ្តាលខែវិច្ឆិកា។

អ្នកស្លាប់និងរបួសរួមមានមន្ត្រីយោធានិងបុរស ៣៥នាក់ មកពីអង្គភាពចំនួនពីរផ្សេងគ្នា ដែលបានចូលរួមក្នុងបេសកកម្ម ស្វែងរកនិងជួយសង្គ្រោះ បន្ទាប់ពីការបាក់ដីបានវាយប្រហារ ស្រុកជាច្រើននៅក្នុងខេត្ត Thua Thien-Hue និង ខេត្ត Quang Tri, ដែលជាការបាត់បង់យោធាដ៏ច្រើន របស់ប្រទេសវៀតណាម ក្នុងអំឡុងពេលសន្តិភាព។

កម្មករចំនួន ១៧ នាក់ នៅឯរោងចក្រវារីអគ្គីសនីមួយក្នុងខេត្ត Thua Thien-Hue ត្រូវបានកប់នៅក្នុងការរអិលបាក់ដីកាលពីថ្ងៃទី ១២ ខែតុលាប៉ុន្តែមានតែសាកសព ៦ នាក់ប៉ុណ្ណោះ ដែលត្រូវបានរកឃើញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top