ព័ត៌មានអន្តរជាតិ

ទីបំផុត អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ រួចផុតពីការចោទប្រកាន់ រឿងចាយខុសខ្ទង់ លើអាហារពេលល្ងាច

តូក្យូ៖ ក្រុមរដ្ឋអាជ្ញាបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានសម្រេចចិត្ត មិនចោទប្រកាន់ទៅលើអតីត នាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូអាបេ ឡើយ ជុំវិញការចំណាយប្រាក់រាប់លានយ៉េន របស់ក្រុមលោក សម្រាប់ពិធីអាហារពេលល្ងាច ដែលធ្វើឡើងសម្រាប់អ្នកគាំទ្រ, ដោយបញ្ចប់ការស៊ើបអង្កេត របស់ពួកគេចំពោះរឿងអាស្រូវមួយ ដែលបានលេចចេញកាលពីឆ្នាំមុន ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការក្រុងតូក្យូបានពិន័យម្នាក់ ក្នុងចំណោមលេខាធិការរដ្ឋរបស់លោក អាបេ ចំពោះការខកខាន មិនបានរក្សាកំណត់ត្រាហិរញ្ញវត្ថុ ដែលតម្រូវដោយច្បាប់ ទាក់ទងនឹងមុខងារអាហារពេលល្ងាច ។ ក្រុមរដ្ឋអាជ្ញាបានស្វែងរកការចោទ ប្រកាន់ភ្លាមៗទៅលើលេខាធិការ ឈ្មោះ Hiroyuki Haikawa ដែលជានីតិវិធីសាមញ្ញ ដែលជាទូទៅដំណើរការ នីតិវិធីរបស់តុលាការ។

សូមជម្រាបថា ចាប់តាំងពីរឿងអាស្រូវបានលេចចេញ ជារូបរាងនៅក្នុងខែវិច្ឆិកាឆ្នាំមុន លោក អាបេ អតីតនាយករដ្ឋមន្រ្តី បានបដិសេធម្តងហើយម្តងទៀត នៅក្នុងសភានូវការចោទប្រកាន់ដែលថា ក្រុមដែលគ្រប់គ្រងមូលនិធិនយោបាយ របស់លោកបានចំណាយលើផ្នែកខ្លះ ទៅលើការទទួលបដិសណ្ឋាកិច្ច៕

ប្រែសម្រួលៈ ណៃ តុលា

To Top