ហុងកុង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៣រ៉ិចទ័រវាយប្រហារនៅ ភាគអាគ្នេយ៏នៃប្រទេសហ្វីលីពីន ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៣រ៉ិចទ័រ បានអង្រួន នៅចម្ងាយ២គីឡូម៉ែត្រភាគអាគ្នេយ៏នៃក្រុង Calatagan ប្រទេសហ្វីលីពីន នៅវេលាម៉ោង២៣និង៤៣នាទី ម៉ោងសកលកាលពីថ្ងៃព្រហស្បតិ៍ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ ១១៣.៩៦គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់១៣.៨១៦៥ ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១២០.៦៤.៥៥ដឺក្រេនៃរយៈបណ្តោយ ប៉ែកខាងកើត ៕