វ៉ាស៊ីនតោន៖ សមាជិកសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរារាំងការប៉ុនប៉ងផ្លាស់ប្តូរកញ្ចប់ជំនួយ និងការចំណាយរបស់រដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួន ២,៣ ពាន់ពាន់លានដុល្លារ ដោយបដិសេធនូវការទាមទារ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ចំពោះការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងបន្សល់ទុកផលប្រយោជន៍ សម្រាប់ជនជាតិអាមេរិករាប់លាននាក់ ដែលកំពុងប្រឈមនឹងហានិភ័យ។
ក្រុមអ្នកប្រជាធិបតេយ្យ នៅក្នុងសភាតំណាងរាស្ត្រ បានព្យាយាមបង្កើនការបង់ប្រាក់ ដោយផ្ទាល់ដល់ជនជាតិអាមេរិក ដែលរាប់បញ្ចូលក្នុងច្បាប់ពី ៦០០ ដុល្លារទៅ ២០០០ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ៗ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ផ្តល់ជំនួយសង្គ្រោះសេដ្ឋកិច្ច ដែលមានជំងឺឆ្លងតាមរយៈការអនុវត្តន៍ តាមសំណើមួយរបស់លោក ត្រាំ ។
សាធារណរដ្ឋនិយម បានព្យាយាមផ្លាស់ប្តូរ បរិមាណជំនួយបរទេស ដែលបានរួមបញ្ចូលនៅក្នុងកញ្ចប់ ដោយស្វែងរកដំណោះស្រាយ មួយផ្សេងទៀតនៃបណ្តឹងរបស់លោក ត្រាំ ប៉ុន្ដែក្រុមអ្នកប្រជាធិបតេយ្យ បានរារាំងសំណើនោះ។
ភាពតានតឹងនេះ នឹងបង្កើនការរំពឹងទុកនៃ ការបិទរដ្ឋាភិបាលមួយផ្នែក នៅពេលដែលក្រុមមន្រ្តីព្យាយាម ចែកចាយវ៉ាក់សាំង នៅក្នុងប្រទេសមួយនេះ ដែលមានប្រជាជនជិត ៣២០,០០០ នាក់ទទួលមរណភាពពីជំងឺកូវីដ-១៩ ។
ដំណើរវិវត្ត ដោយការបាត់បង់តំណែងរបស់លោក ចំពោះអ្នកប្រជាធិបតេយ្យលោក ចូ បៃដិន លោក ដូណាល់ ត្រាំ នៅក្នុងការភ្ញាក់ផ្អើលមួយកាលពីថ្ងៃអង្គារ បានជំរុញឱ្យសភាធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង នូវជំងឺកូវីដ-១៩ និងកញ្ចប់ចំណាយរបស់រដ្ឋាភិបាល ដែលត្រូវបានអនុម័តដោយទ្វេភាគី កាលពីថ្ងៃច័ន្ទ ៕
ដោយ ឈូក បូរ៉ា