បរទេស៖ ការអត្ថាធិប្បាយរបស់ជនជាតិថៃម្នាក់ នៅលើគេហទំព័រយូធូប បន្ទាប់ពីមានការកើនឡើងនៃ ករណីជំងឺឆ្លងមេរោគក្នុងចំណោម កម្មករមកពីប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា « គ្រប់ទីកន្លែងដែលអ្នកឃើញ ប្រជាជនមីយ៉ាន់ម៉ា បាញ់សម្លាប់ពួកគេ” ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការផ្ទុះឡើងវីរុសកូវីដ១៩ ដែលត្រូវបានរកឃើញដំបូង នៅផ្សារអាហារសមុទ្រក្បែរទីក្រុងបាងកក ក៏បានធ្វើឱ្យផ្ទុះឡើងនូវការ ស្អប់ខ្ពើមតាមអ៊ិនធរណេត ក៏ដូចជាការចោទជាសំណួរ ទាក់ទងនឹងការព្យាបាលពលករ ចំណាកស្រុករាប់លាននាក់។
លោក Sompong Srakaew នៃបណ្តាញការពារការងារ ដែលជាក្រុមថៃកំពុងជួយពលករ ចំណាកស្រុកបាននិយាយថា «ប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវបានគេដាក់ស្លាក ( បិទផ្លាក) ចំពោះការធ្វើឱ្យរាលដាលវីរុសកូវីដ១៩ ប៉ុន្តែវីរុសមិនរើសអើងខាងណានោះទេ»។។
លោកបាននិយាយថា ការផ្លាស់ប្តូរមនោសញ្ចេតនាពិតជា មានផលវិបាកពិតជាមួយ កម្មករមកពីប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានរារាំងពីជិះឡានក្រុង ម៉ូតូឌុប និង នៅការិយាល័យធ្វើការ។
ក្រុមអ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយ សង្គមឯករាជ្យដើម្បីសន្តិភាពបាននិយាយថា ខ្លួនបានរកឃើញថា មានមតិរាប់រយត្រូវបានចាត់ថ្នាក់ថា ជាការនិយាយបែបស្អប់ខ្ពើមនៅលើយូធូប ហ្វេសប៊ុក និងធ្វីតធឺ ៕
ប្រែសម្រួលៈ ណៃ តុលា