ព័ត៌មានអន្តរជាតិ

កងនាវាផ្ទុកយន្តហោះ ចាកចេញធ្វើដំណើរ ប្រតិបត្តិការ

បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា កងយន្តហោះផ្ទុកយន្តហោះ Theodore Roosevelt បានចាប់ផ្តើមចេញដំណើរ ធ្វើប្រតិបត្តិការតាមគម្រោងរបស់ខ្លួន នៅក្នុងសប្ដាហ៍នេះ។

នៅមុនពេលធ្វើដំណើរចាកចេញពីកំពង់ផែ កងទ័ពជើងទឹកនៃកងនាវាផ្ទុកយន្តហោះនោះ ដែលមានចំនួនជាង៥.៥០០នាក់ បានបញ្ចប់នូវអ្វីដែលទ័ពជើងទឹកហៅថា ជាការដាក់ឲ្យនៅដោយឡែក មុនពេលប្រតិបត្តិការ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគកូរ៉ូណា និងបង្កើតក្រុមគ្មានជម្ងឺកូវីដ១៩។

គួរបញ្ជាក់ថា នៅក្នុងខែកក្កដា នាវាផ្ទុកយន្តហោះ Roosevelt បានវិលត្រឡប់ទៅកំពង់ផែ San Diego ក្រោយធ្វើប្រតិបត្តិការនៅសមុទ្រប៉ាស៊ីហ្វិក បង្កើនការសម្រាករយៈពេលយូរ ដោយសារតែការផ្ទុះឆ្លងជម្ងឺកូវីដ១៩នៅលើនាវា បណ្ដាលឲ្យទាហានជើងទឹកមួយភាគ ៤បានឈឺ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top