បរទេស៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងបន្តលើកលែងពន្ធសម្រាប់ការ នាំចូលផលិតផលចំនួន៦មុខ ពីសហរដ្ឋអាមេរិក ដែលរួមមានទាំងប្រេងសនិងក្រមួនប្រេង សម្រាប់រយៈពេលមួយឆ្នាំទៀត។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ការបន្តលើកលែងពន្ធ ដែលមានប្រសិទ្ធភាពនៅថ្ងៃទី២៦ ខែធ្នូនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។
គួរបញ្ជាក់ថា ប្រទេសចិនបានប្រកាស នូវការលើកលែងពន្ធលើផលិតផលគីមី និងប្រេងចំនួន ៦មុខពីសហរដ្ឋអាមេរិក កាលពីខែធ្នូឆ្នាំមុន ភ្លាមបន្ទាប់ពីប្រទេសទាំងពីរ បានប្រកាសពីកិច្ចព្រមព្រៀង ជំនួញជំហានទីមួយ ៕
ប្រែសម្រួល៖ ប៉ាង កុង