ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអាមេរិក៖ ចិន មិនបានដេញនាវាពិឃាតអាមេរិក ចេញពីដែនសមុទ្រចិនខាងត្បូង

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការអះអាងធ្វើឡើងដោយប្រទេសចិន ដែលថា ខ្លួនបានបណ្ដេញនាវាពិឃាត សមត្ថភាពមីស៊ីលអាមេរិក USS John S. McCain ចេញពីដែនទឹកសមុទ្រចិនខាងត្បូង ដែលមានជម្លោះ គឺមិនពិតនោះទេ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា សេចក្តីថ្លែងការណមួយពី កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់ថា កងកម្លាំងអាមេរិក បានធ្វើប្រតិបត្តិការ នៅក្នុងដែនសមុទ្រចិនខាងត្បូង តាមប្រក្រតី ដូចដែលធ្លាប់បានធ្វើអស់រយៈ ជាងមួយសតវត្សមកហើយ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ចិនស្តីពីការ បណ្ដេញនាវាពិឃាតិអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយនាវាពិឃាតនោះ ធ្វើដំណើរឆ្លងកាត់ក្បែរក្រុមកោះតូចៗ តំបន់ថ្មប៉ប្រះទឹក និងកោះផ្កាថ្មនៅដែនសមុទ្រចិនខាងត្បូង ជាតំបន់មួយដែលអះអាងកម្មសិទិ្ធដោយចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top