ព័ត៌មានអន្តរជាតិ

មន្ត្រីជប៉ុន ហៅតៃវ៉ាន់ថា ជាបន្ទាត់ក្រហម និងជំរុញលោក បៃដិន ឲ្យមានភាពរឹងមាំ

បរទេស៖ មន្ត្រីការពារជាតិរបស់ ប្រទេសជប៉ុនមួយរូប នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ឲ្យមានភាពរឹងមាំ ក្នុងការគាំទ្រដល់កោះតៃវ៉ា់ន់ ប្រឈមមុខនឹងប្រទេសចិន ដោយហៅសុវត្ថិភាពកោះតៃវ៉ាន់ ថាជាបន្ទាប់ក្រហមមួយ។

លោក Yasuhide Nakayama ជាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន បាននិយាយប្រាប់សារព័ត៌មានដូច្នេះថា “យើងមានក្តីព្រួយបារម្ភថា ប្រទេសចិននឹងពង្រីកគោលជំហរ ដ៏គឃ្លើនរបស់ខ្លួន ចូលទៅក្នុងតំបន់ផ្សេងទៀត ក្រៅពីហុងកុង។ ខ្ញុំគិតថា មួយក្នុងចំណោមគោលដៅបន្ទាប់នោះ ឬក៏អ្វីដែលមនុស្សរាល់គ្នាព្រួយបារម្ភដល់នោះ គឺកោះតៃវ៉ាន់”។

នៅក្នុងបទសម្ភាសន៍មួយ លោក Yasuhide Nakayama បានជំរុញឲ្យលោក បៃដិន ប្រកាន់យកចិត្តទុកដាក់ស្រដៀងគ្នា ចំពោះកោះតៃវ៉ាន់ ដូចគ្នានឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជំរុញបង្កើនការលក់ សម្ភារៈយោធាឲ្យដល់កោះលទ្ធិប្រជាធិបតេយ្យនោះ និងបានបង្កើនការចូលទៅពាក់ព័ន្ធជាមួយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top