បរទេស៖ លោកប្រធានាធិបតីតួកគី Tayyip Erdogan នៅថ្ងៃសុក្រនេះ បាននមានប្រសាសន៍ថា ប្រទេសតួកគីចង់ឲ្យមាន ចំណងមិត្ភភាពកាន់តែល្អឡើង ជាមួយប្រទេសអ៊ីស្រាអែល និងថា កិច្ចពិភាក្សាគ្នានៅកម្រិតសម្ងាត់ បានប្រព្រឹត្តទៅហើយ រវាងភាគីទាំងពីរ ប៉ុន្តែលោកបានរិះគន់គោលនយោបាយអ៊ីស្រាអែល ចំពោះប្រជាជនប៉ាឡេស្ទីន ថាមិនអាចទទួលយកបាន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីបួងសួងមួយនាថ្ងៃសុក្រនេះ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Tayyip Erdogan បានថ្លែងថា ប្រទេសតួកគីមានបញ្ហាជាមួយ ប្រជាជននៅកម្រិតកំពូល ក្នុងប្រទេសអ៊ីស្រាអែល និងថា ចំណងមិត្តភាពអាចនឹងមានភាព ខុសប្លែកគ្នាខ្លាំងណាស់ ប្រសិនបើវាមិនចំពោះតែបញ្ហាទាំងនោះ។
គួរបញ្ជាក់ថា ប្រទេសទាំងពីរបានមាន ចំណងមិត្តភាពធ្លាក់ចុះកាន់តែខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បើទោះជាមានចំណងទាក់ទង ជំនួញខ្លាំងក្លាក៏ដោយ។ ទីក្រុងអង់ការ៉ាបានធ្វើការ ថ្កោលទោសម្តងហើយម្តងទៀត នូវការគ្រប់គ្រងរបស់អ៊ីស្រាអែល ក្នុងតំបន់ West Bank និងការប្រព្រឹត្តចំពោះប្រជាជនប៉ាឡេស្ទីន ៕
ប្រែសម្រួល៖ ប៉ាង កុង