Covid-19

អ្នកទោស និងឆ្មាំគុក ២៨៨នាក់ នៅពន្ធនាគារ Dongbu ខាងកើតទីក្រុង សេអ៊ូល ឆ្លងវីរុសកូវីដ១៩

បរទេស៖ ពន្ធនាគារ Dongbu ដែលស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល បានរាយការណ៍ថាមាន ២៨៨ ករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ នៅក្នុងការផ្ទុះដ៏ធំលើកទី ២ ដោយនាំមកនូវចំនួនសរុបនៃ ការឆ្លងដែលបានផ្សារភ្ជាប់ទៅ នឹងមជ្ឈមណ្ឌលនេះទូទាំងប្រទេសរហូតដល់ចំនួន ៥១៤ នាក់។ នេះបើយោងតាមក្រសួងយុត្តិធម៌ ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ដោយយោងតាមក្រសួងយុត្តិធម៌ថា នៅក្នុងការធ្វើតេស្តលើកទី ២ កាលពីថ្ងៃពុធ ពន្ធនាគារបានរកឃើញឆ្លងវីរុសចំនួន ២៨៦ ករណីក្នុងចំណោមអ្នកទោស និងបុគ្គលិកដែលឆ្លងជំងឺចំនួន ២ នាក់។

អ្នកទោសសរុបចំនួន ២,០២១ នាក់ និងបុគ្គលិកចំនួន ៤១៦ នាក់បានចូលរួមក្នុងការធ្វើតេស្តនេះ។ អតីតប្រធានាធិបតីលី Myung-bak ដែលបានជាប់ពន្ធនាគារនៅទីនោះ ពីបទចោទប្រកាន់អំពើពុករលួយ គឺមិនស្ថិតក្នុងចំណោមអ្នកដែល ត្រូវបានគេធ្វើតេស្ត៍នោះទេ ពីព្រោះគាត់ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យដោយសារជំងឺធ្ងន់ធ្ងរ។

លោក Lee បានធ្វើតេស្តិ៍អវិជ្ជមានអំឡុងពេល ការធ្វើតេស្តទ្រង់ទ្រាយធំដំបូង របស់ពន្ធនាគារនៅថ្ងៃទី ១៨ ខែធ្នូ ដែលពេលនោះ រកឃើញអ្នកឆ្លងវីរុសចំនួន ១៨៧ នាក់។

យោងតាមការិយាល័យកណ្តាល ត្រួតពិនិត្យជំងឺកណ្តាល (CDCH) អគារចំនួន ១៥ នៅឯមជ្ឈមណ្ឌលឃុំឃាំង ត្រូវបានគេដាក់នៅក្រោមភាពដាច់ឆ្ងាយ ពីគ្នាហើយបុគ្គលិកពេទ្យបន្ថែម ត្រូវបានបញ្ជូនទៅព្យាបាលអ្នកជំងឺ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top